កម្មវិធីនេះគឺជាការបង្ហាញពីដំណើររឿងនៃការចំណាកស្រុករបស់ប្រជាជនពីបណ្តាប្រទេសនានា ដូចជាកម្ពុជា មីយ៉ាមា និងប្រទេសផ្សេងទៀតក្នុងតំបនអាស៊ីអាគ្នេយ៍ ដែលកំពុងធ្វើការក្នុងវិស័យឧស្សាហកម្មនេសាទ និងការកែច្នៃផលិតផលសមុទ្រ ក្នុងប្រទេសថៃ។ ជាញឹកញាប់ អ្នកជំនាញបានរាយការណ៍អំពីបញ្ហាប្រឈមនានាដូចជា ការកេងប្រវ័ញ្ច និងការរើសអើងក្នុងវិស័យឧស្សាហកម្មនេសាទសមុទ្រ ប៉ុន្តែយើងពុំសូវបានទទួលពត៍មានលំអិត និងបទពិសោធន៍ដែលពួកគេបានឆ្លងកាត់នោះទេ។
កម្មវិធីនេះរៀបចំឡើងដោយ កម្មវិធីSEA Junction ដោយមានការគាំទ្រពីអង្គការ (ILO)’s ក្រោមគំនិតផ្តូចផ្តើម Shore Right South Esst Asia និងមានការឧបត្តមដោយសហភាពអ៊ឺរ៉ុប ក្នុងគោលបំណងបង្កើនការចែករំលែកចំណេះដឹង បទពិសោធន៍ ក៏ដូចជាទស្សនះនានារបស់កម្មករចំណាកស្រុក ក្នុងវិស័យឧស្សាហកម្មនេសាទសមុទ្រ។ យើងជឿជាក់ថា ការចែករំលែកពត៍មានទាំងនេះនឹងផ្តល់ជាចំណេះដឹងទៅកាន់សាធារណៈជន និងភាគីពាក់ព័ន្ធ អំពីការប្រឈមរបស់កម្មករចំណាកស្រុក ហើយការចែករំលែកទាំងនេះ នឹងធ្វើអោយភាគីពាក់ព័ន្ធទាំងអស់ចូលរួមលើកកម្ពស់ និងជំរុញការបង្កើតគោលនយោបាយដើម្បីដោះស្រាយបញ្ហារបស់ពួកគេផងដែរ។ វិសមភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិនឹងកើតមានឡើងកាន់អាក្រក់ទៅ ប្រសិនបើពុំមានការយល់ដឹងអំពីបញ្ហាប្រឈម និងតម្រូវការរបស់ជនចំណាក់ស្រុកនោះទេ។ (សូមអានបន្ថែម https://www.ohchr.org/en/migration/reframing-narrativ សូមផ្ញើររូបថត, និងប្រាប់អំពីដំណើររឿងរបស់អ្នក ការធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃក្នុងវិស័យនេសសាទសមុទ្រ យើងចូលរួមចែករំលែកពីបទពិសោធន៍នៃការធ្វើចំណែកស្រុកទៅធ្វើការងារក្នុងវិស័យនេសាទសមុទ្រក្នុងប្រទេសថៃ តាមរយៈរូបថត។ សូមអានពត៍មានបន្ថែមតាមរយៈគេហទំព័រខាងក្រោមSeajunction.org/migrants-photovoice
SEA Juntion បង្កើតឡើងក្រោមជំនួយឧបត្ថមរបស់សហព័ន្ធអង្គការពុំរកប្រាក់ចំណូលរបស់ថៃ (Thai non-profit organization Foundation) សំរាប់ការសិក្សានៅតំបន់អាស៊ីអាគ្នេហ៍ (ForSEA) ក្នុងគោលបំណងជំរុញការយល់ដឹង អំពីតម្លៃនៃវប្បធម៍សង្គម ការរស់នៅ និងការអភិវឌ្ឍន៍ ។ កម្មវិធី ចំណេះដឹង និងការផ្លាស់ប្តូរបទពិសោធន៍សំរាប់អ្នកស្រលាញ់តំបន់អាស៊ីអាគ្នេយ៍ នឹងប្រពឹត្តទៅនៅទីតាំង បន្ទប់លេក 407-8 Bangkok Art and Culture Centre (BACC). Facebook Group: http://www.facebook.com/groups/1693058870976440/ and follow us on Twitter and Instagram @seajunction ដៃគូរសហការShip to Shore Rights South East Asia គឺជាសហប្រទេស ដែលមានប្រទេសអ៊ឺរ៉ុប (Multi-annual initiative of the European Union) និងអង្គការសហប្រជាជាតិ (UN) ដែលបានបង្កើតឡើងដោយអង្គការពលកម្មអន្តជាតិ (ILO) ដោយមានកិច្ចសហប្រតិបត្តការជាមួយអង្គការអន្តជាតិសំរាប់ជនចំណាកស្រុក (IOM) និងកម្មវិធីអន្តជាតិ សំរាប់ការអភិវឌ្ឈន៍ (UNDP)។ គោលបំណងចំបងនៃកម្មវិធី គឺជាការលើកកម្ពស់ និងផ្សព្វផ្សាយអំពីច្បាប់ស្ពីពីជនចំណាកស្រុក និងការងារសំរាប់ជនចំណាកស្រុកក្នុងវិស័យនេសាទ និងកែច្នៃផលិតផលសមុទ្រក្នុងតំបន់អាស៊ីអាគ្នេហ៍។ សំរាប់ពត៍មានបន្ថែម សូមចូលទៅកាន់គេហទំព័រ https://shiptoshorerights.org/.
International Labour Organization (ILO) គឺជាទីភ្នាក់ងារសហប្រជាជាតិ ដែលធ្វើការងារលើការលើកកម្ពស់យុត្តិធម៍សង្គម និងសេដ្ឋកិច្ច តាមរយៈការកំណត់ស្តង់ដារពលកម្មការងារអន្តជាតិ។ សំរាប់ពត៍មានបន្ថែម សូមចូលទៅកាន់គេហទំព័រ https://www.ilo.org/.